របៀបរៀនវេយ្យាករណ៍

 តាមការធ្វើតេស្ត អ្នករៀនវេយ្យាករណ៍ បានពិន្ទុតិចជាងសិស្សដែលអានសៀវភៅរឿងនិទាន វេយ្យាករណ៍ សម្រាប់តែអ្នកនិយាយបានរាងច្រើនដែរហើយទេ សម្រាប់អ្នកថ្មីៗចេះតិចៗ ស្តាប់ឲ្យច្រើន អានឲ្យច្រើន មើលភាពយន្ត ឬព៍តមានជាភាសាអង់គ្លេសវិញប្រសើរជាង។ ទិញសៀវភៅ Grammar Express មួយក្បាល អានលេងៗ ធ្វើលំហាត់ រួចផ្ទៀងជាមួយចម្លើយនៅខាងក្រោយ នេះគំនិតខ្ញុំ។ កុំរៀនក្នុងថ្នាក់ ក្នុងថ្នាក់ជជែកគ្នាពីជីវិត ធ្វើលំហាត់ខ្លះ ស្តាប់តាមគ្រូថាតាម ស្តាប់កាសែត ថាតាម អានព៍តមាន ហើយជជែកគ្នាពីវា ប្រសើរជាង។


ចុះឈ្មោះចូលរៀន

ចុចលើ cc ស្តាប់គាត់ច្រៀងបណ្តើរ មើល អក្សររត់បណ្តើរ ឃើញថា គាត់បកប្រែបានល្អមែនទែន! 👼


ទម្លាប់មើលសូម្បីតែចម្រៀងវ៉ាន់ដា ក៏យើងអាចរៀនពាក្យ ប្រយោគ បាគគោគ

ល្អជាងអង្គុយរៀនវេយ្យាករណ៍ មួយលានដង ដែលរៀនហើយមិនដឹងទៅប្រើនៅឯណា? 


អ្នករៀនវេយ្យាករណ៍ និយាយមិនចេញទេ អត់សោះតែម្តង បើនិយាយមិនចេញ តើរៀនភាសាបរទេស ដើម្បីអ្វី? 

ថា គេចេះវេយ្យាករណ៍ទើបនិយាយត្រូវ! ផេះ🦹‍♂️


អ្នកចេះវេយ្យាករណ៍ មិនហ៊ាននិយាយទេ ខ្លាចមុខខ្លាចក្រោយ


ទម្លាប់និយាយរាល់ថ្ងៃ តាមរបៀបក្មេងលក់វត្ថុអនុស្សាវរីយ៍ មុខអង្គរល្អជាង ល្អជាងឆ្ងាយណាស់ គាត់ត្រូវនិយាយអង់គ្លេស និយាយ សឹងតែថា និយាយចិន ថៃ អី ហាចេញៗ ផង


វេយ្យាករណ៍ ដូចខ្ញុំបានបញ្ជាក់: ទិញសៀវភៅ grammar express មួយក្បាល ទុកអានខ្លួនឯងនៅផ្ទះ ចប់! មិនបាច់បូរបកច្រើន ក្នុងថ្នាក់ សួរដេញដោលអ្វីទេ (ខាតពេល)


រៀននិយាយ រៀនសរសេរអាន វិញក្នុងថ្នាក់ ឬហោចណាស់ កត់មួយថ្ងៃ ឃ្លា និយាយមួយ គ្រាន់បើជាង!


ថាម៉េច? ការប្រើប្រាស់ reported speech? អ្នកណាមានពេលទៅឆែកមើល ពេលនិយាយអង់គ្លេស? បាន បើធ្វើវីដេអូដាក់យូធូបរកលុយបាន តែអាណិតខ្ញុំ កុំបង្រៀនក្នុងថ្នាក់យូរពេក តែ ៥ នាទីអីបានហើយ ពេលនិយាយគ្មានបានទៅគិតរឿងហ្នឹងទេ

ក្នុងថ្នាក់ ស្តាប់ឲ្យច្រើន និយាយឲ្យច្រើន បើសិស្សឆ្ងល់ពន្យល់ ម៉ាតិចហើយ ត្រឡប់ទៅស្តាប់ និយាយ សរសេរវិញទៅ។ ឲ្យសិស្សទិញ Grammar Express មួយក្បាល ទុកឆែកមើលពេលឆ្ងល់ ឬប្រាប់ពីរបៀបឆែកយូធូបមើលពេលឆ្ងល់។ តែវក់បង្រៀនវេយ្យាករណ៍ក្នុងម៉ោងបង្រៀនពេក សិស្សនិយាយអត់ចេញអីម៉ាម៉ាត់ឡូវហើយ។


No comments:

Post a Comment