វាចាអ្នកនិពន្ធ(ផុសជាប្រចាំ)

២០ មេសា ២០២៦

 9.27 ព្រឹក: ខ្ញុំឃើញថា សិស្សហាក់ដូចជាចង់រៀនណាស់ តែក៏ចង់តោងសាលាល្បីៗធំៗដែរ ដូចជាការរៀនចិនជាដើម។ សាលាទាំងនោះបង្រៀនដាក់ភីងអ៊ីញ អង់គ្លេស ដាក់ phonics ដែលធ្វើអោយសិស្សច្រឡំរៀន ៥ ឆ្នាំមិនដឹងយ៉ាងណាយ៉ាងណី តែសិស្សយើងល្អណាស់ មិនដែលបន្ទោសគ្រូអីបន្តិចទេ បន្ទោសតែខ្លួនឯង។ ការពិតការរៀនចិនបើយើងដកការរៀនភីញអ៊ីញចេញ ហើយយកពេលណឹងមកទន្ទេញអោយបានច្រើន សរសេរអក្សរមួយហ្នឹងដដែលៗអោយបានច្រើនដង យើង ៥ ឆ្នាំយើងចេះច្រើនណាស់។ ភីញអ៊ីញវាមិនមែនដូចអង់គ្លេសទេ ខុសគ្នាច្រើនណាស់ ហើយបើយើងប្រឹងភីញអ៊ីញ យើងភ្លេចអង់គ្លេស ព្រោះដូចជា z វាសម្លេង ច ទៅវិញទេ។ ជនជាតិចិនគេមិនចេះភីងអ៊ីញទេ បើគេភ្លេចសរសេរអក្សរមួយគេ ហៅសម្លេងយកតែម្តង ក្នុងទូរស័ព្ទ។ ចំណែកការរៀន phonics គឺជាទារុណកម្មចំពោះក្មេងតែម្តង ព្រោះដូចរៀនភាសាមួយផ្សេងទៀតបន្ថែមអញ្ចឹង (មិត្តភក្តិអាមេរិចកាំងខ្ញុំប្រាប់)។ ក្នុងអាមេរិច មួយពាន់នាក់ អត់មានម្នាក់ណាចេះទេ។ បើបងប្អូនមិនទាន់ច្បាស់កន្លែងនេះទេ កុំទាន់អោយកូនរៀនចិន អង់គ្លេសព្រោះដូចធ្វើបាបគ្នាអញ្ចឹង។ តែនៅខាងយើង យើងយល់ច្បាស់ចំណុចនេះ សិស្សរៀនចិន បើចេះចិនគឺចំណាំអក្សរចិនតែម្តង តិចច្រើនយ៉ាងណា។ បានការអី បើយើងរៀនចិនចាំតែមាត់ មិនស្គាល់អក្សរសោះអញ្ចឹង? គេដាក់ភីញអ៊ីញតែក្នុងវីដេអូ រឺសៀវភៅរៀនទេ តាមហាង តាមផ្លាក មានអ្នកណាដាក់? ចំណែកអង់គ្លេស បងប្អូនខ្លះវ៉ៃកូនផង អីផងនៅតែមិនចេះ គឺមកពីវាធ្ងន់ពេកមិនមែនក្មេងល្ងង់ទេ។ ការរៀនតាម phonics ក្មេងខ្លះទៅជាអានបានហើយ ពូកែអានខ្មែរទៀត គឺលំនាំដូចគ្នា ដូចជាខ្មែរយើងថា ប គេថា បឹ b ពេលប្រកប ប ដាក់ស្រៈ អា បា អង់គ្លេស ba បឹ អា ទៅជា បា ដូចគ្នា។ មានប៉ាម៉ាក់ជាច្រើន នៅតែគិតថា ម៉េចបានអញ្ចឹង? មកពីវា អញ្ចឹង។ នៅអាមេរិច គេរៀន របៀបនេះ រាប់រយឆ្នាំយើង តែយើងនៅតែថ្មី ទីនាំគ្នាថាឈ្មោះវា ប៊ី និង អេទៅវិញ។ ប៊ី​ និង អេ វានៅតែប៊ី និង អេហ្នឹង ក្មេងគិតម្តេចចេញជា បា?? ខ្ញុំរៀនជាមួយគ្រូអាមេរិចអញ្ចឹង នៅថ្នាក់អនុបណ្ឌិត អញ្ចឹង តែសាលាទូទៅនៅតែមិនយកមកប្រើ នាំពិបាកក្មេង អត់អាណិតគ្នាសោះ។ 

១៤ មេសា ២០២៦

១ រសៀល: វីដេអូ ពេលខ្លះគេសម្តែងមិនអស់សេចក្តីដូចការ សរសេរទេ តែបងប្អូនគួរអោយកូនអានពីសៀវភៅងាយៗ ទោះកូនធំក៏ដោយ ព្រោះបើគាត់មិនដែលអានផង អោយអានសៀវភៅធំម្តេចបាន?

១២ ថ្ងៃត្រង់: អ្នកណាក៏ចង់បានជីវភាពធូរធារដែរមែនទេ? តែបងប្អូនគួរថ្លឹងថ្លែងពេលតាមដាន ការសិក្សារកូនផង បើយើងបានលុយហើយ កូនយើងមិនដើរគន្លងធ៍ម តើយើងយកលុយមកធ្វើអ្វី? មិនមែនអោយចោលមុខរបរទេ តែយើងត្រូវអោយវាសមាមាត្រ ព្រោះក្រែងយើងថា ស្រឡាញ់កូនស្មើរកែវភ្នែកមែនទេ? 🥰


11am: Today is the second day of the New Year. I will go to EAON mall 2 with my wife and daughter again. Yesterday, we went to Chip Mong Mega Mall already. 


11ព្រឹក: ប៉ុន្មានខែនេះ ខ្ញុំសង្គេតឃើញមានហេតុការណ៍ជាច្រើនបានកើតឡើង សង្គ្រាមនៅអាស៊ីខាងលិច ក្មេងទំនើងក្នុងស្រុក ជាពិសេសគឺការខមិនអាក្រក់ៗ ទៅលើអ្នកធ្វើមាតិការចែកចំណេះដឹងល្អៗ ក្នុងសង្គម។ ខ្ញុំដឹងថា អ្នកដែលខមិននោះមិនមែនជាមនុស្សពិតទេ គឺភាគច្រើនអាខោនក្លែងក្លាយក្នុងចេតនាមិនចង់អោយខ្មែរយើងរីកចម្រើន ព្រោះអ្នកខ្លះគាត់ជឿគេពេលឃើញខមិនទៅខាងណាច្រើន។ អញ្ចឹងហើយសូមយើងប្រយ័ត្នទាំងអស់គ្នា។


កាលវិភាគ ២០២៥

ម៉ោង ១១ ព្រឹក មានគ្រប់កម្រិត

ម៉ោង ២ រសៀល កុមាររៀនប្រកប

ម៉ោង ៥ ល្ងាច មានគ្រប់កម្រិត

ម៉ោង ៦​ ល្ងាច​ មានគ្រប់កម្រិត

ម៉ោង ៧ យប់  មានគ្រប់កម្រិត

ម៉ោង ៩ យប់  មានគ្រប់កម្រិត

កាលវិភាគ ២០២៤

ថ្នាក់មនុស្សធំម៉ោង
ម៉ោង ១ រសៀល

ម៉ោង ៥ រសៀល

ម៉ោង ៧ យប់ (រៀននិយាយ)

ម៉ោង ៧ យប់ (រៀនវេយ្យាករណ៍)

ម៉ោង ៨ យប់ ថ្នាក់មធ្យម សៀវភៅ

ថ្នាក់កុមារ

ម៉ោង ៥ រៀនអាន

No comments:

Post a Comment