កុំបកប្រែពេក
ការបកប្រែ គឺវាបត់បែនរហូត ឧទាហរណ៍ថា run រត់ តែដល់ពេល run a restaurant គឺបើកហាង មិនមែន រត់ហាងទេ ជាទូទៅគឺវា បែបហ្នឹងហើយ គឺគេចង់ ថា យើងជាអ្នកធ្វើឲ្យហាងនិង ដើរ (run) យើងជាអ្នកចាត់ចែង ឲ្យហាងហ្នឹង ដំណើរការ។
កុំជាប់ជំពាក់នឹងការបកប្រែពេក ពិសេសអ្នករៀនថ្មីថ្មោង រៀនអានឲ្យចេះ (phonics) ហើយព្យាយាមមើលរូបភាព ធ្វើកាយវិការ បើនៅតែគិតក្នុងចិត្តថា បកខ្មែរថាម៉េចៗ ហ្នឹង គឺនៅជាប់ផុងត្រង់ហ្នឹងហើយ មើលរូបហ្នឹង អានពាក្យហ្នឹងឲ្យលឺៗ ត្រាប់កាយវិការ។
មើលរឿងជាភាសាអង់គ្លេស
គ្នាយើងភាគច្រើនថា មើល Subtitles (អក្សររត់) មិនចង់មើលទេ ព្រោះជាប់មើល អក្សររត់ អត់បានមើលរូបភាព
យើងត្រូវទម្លាប់ ខួរក្បាលយើងត្រូវការហាត់
✍️ បើយើងមើលអាចមានផល ២ គឺ ថ្ងៃក្រោយចេះ និងមិនចេះ
✍️ បើមិនមើល គឺលទ្ធផល គឺអត់រហូត
ខួរក្បាលយើងដូចគោ ឬ ឆ្កែអញ្ចឹង ត្រូវការបង្ហាត់វា បើយើងខ្លាចនេះខ្លាចនោះផលមិនគាប់ចិត្តទេ
ការមើលរឿងអង់គ្លេស ក៏អញ្ចឹងដែរ មើលហើយបានចេះតាមក្រោយ មិនមែនចេះហើយបានមើលទេ
អ្នកដែលចេះហើយ គេមើលៗទៅ អត់ៗ ទៅ តែយើងនៅមិនទាន់ចេះ ចាំបាច់ត្រូវមើល រាល់ថ្ងៃ ហោចណាស់ ១៥ នាទី
សូមឈប់និយាយរឿងដុងណា ល្គឹកណាយើងអាចនិយាយខ្មែរបាន សរសេរខ្មែរបាន អង់គ្លេស ១០០ ភាគរយយើងអាចនិយាយបាន
យកកូនខ្មែរតូចទៅនៅជាមួយអាមេរិចកាំង រាល់ថ្ងៃ គាត់ស្តាប់រាល់ថ្ងៃ ១០០ ភាគរយគាត់ចេះនិយាយ មានពាក់ព័ន្ធដុងអីទេ?
ដូចគ្នា យើងចង់ចេះអង់គ្លេសមើលរឿងនិយាយអង់គ្លេស រាល់ថ្ងៃ និងរៀនរបៀបអាន តិចនិចពីពួកខ្ញុំខ្លះ ១០០ ភាគរយ ចេះស្តាប់ ចេះនិយាយ
តែចំពោះអ្នកចង់រៀនលេងៗ កែអផ្សុក ខ្ញុំមិនដឹងទេ 😂
អ្នករៀនកែអផ្សុកក៏ត្រូវមើលហើយ ព្រោះបានសប្បាយភ្នែកផង បានចេះផង 😂
រឿងគេថត អស់លុយច្រើនណាស់ គេឲ្យមើលទទេរៗហើយ ចាំអង្កាល់ទៀត
មើលបន្តិចទៅណា កូនៗ 😂
រឿងទាំងអស់នេះជាដើម
👇
https://khfullhd.net/archives/79357
និយាយអោយចេញសិន
ពេលខ្មែរ យើងនិយាយសរសេរ ខុសនេះខុសនោះ តែដល់ជនជាតិដើមនិយាយ យកមុខដាក់ យកក្រោយដាក់មុខយ៉ាងម៉េចក៏បាន អញ្ចឹងហើយពិសេសសម្រាប់អ្នកនិយាយថ្មីៗ សរសេរថ្មីៗ កុំខ្លាចពេកទៅសិនទៅ ខុសត្រូវហ្នឹងចាំគិតគ្នាក្រោយ
ព្រោះពេលណាយើងស្តាប់គេបានហើយ រឿងនិយាយសរសរហ្នឹងយើងកែហើយ
បើឲ្យយើងចាំដល់ត្រូវទាំងអស់ចាំនិយាយ មួយលានឆ្នាំទៀតនិយាយមិនបានផង
ដូចការជិះកង់អញ្ចឹង បើចង់ជិះកង់ ត្រូវបណ្តើរកង់ចុះឡើង ពាក់មួក ពាក់ប្រដាប់ការពារជង្គង់ កែងដៃ ហើយឡើងជិះ ដួលខ្លះអីខ្លះទើបចេះជិះ បើអង្គុយមើល នោះកង់ហើយចង់ចេះជិះ ខ្ញុំទុកពេលឲ្យគ្នាយើង មួយលានឆ្នាំ ក៏មិនអាចចេះជិះផង
បើកាលៈទេសៈ ដំបូងនិយាយទៅសរសេរទៅ យ៉ាងម៉េចក៏ពេញចិត្តទៅ ពេលចេះច្រើនហើយ ល្មមថាសរសរបាន និយាយបាន ចាំគិតរឿងខុសត្រូវ
មនុស្សភាគច្រើនបានតែរៀនអង់គ្លេសនិយាយមិនចេញគឺគិតខុសត្រូវតាំងពីថ្ងៃមួយទៅហើយ
ជូនពរក្នុងការសិក្សារណា ឲ្យតែអនុវត្តតាមអ្វីដែលខ្ញុំនិយាយ គឺ ១០០ ភាគរយអាចរៀនចេះ
យើងចេះ យើងអានសរសេរភាសាខ្មែរដែលពិបាកជាងគេលើលោកចេះ ហេតុអ្វីរៀនអង់គ្លេសមិនចេះ?
បោះបង់ទម្លាប់ ៥ ឆ្នាំដែលធ្លាប់រៀននោះចោល បើនៅតែប្រកាន់ទម្លាប់ចាស់ គឺយើងនៅតែនិយាយមិនចេញ សរសេរមិនបានដដែលទេ
អ្នកទាំងអស់គ្នា ទី ៨ ទី ៩ ថាសរសេរមិនចេញ និយាយមិនចេញ តែមានសិស្សសកលដែលឯកទេសអង់គ្លេសផង ឆ្នាំទី ២ សរសេរមិមចេញប្រហែលគ្នាយើង រៀមបាន ២ សប្តាហ៍ជាមួយពួកខ្ញុំផង
ការនិយាយ សរសេរត្រូវការ
Fluency first: យើងសរសេរមក ដំបូងយកពាក្យដែលគ្រូឲ្យមាន រត់ ញាំ ដើរ ធម្មតាៗទាំងអស់ហ្នឹង ផ្គុំចូលគ្នានិយាយសិន ពេលសរសេរបានហើយនិយាយបានហើយ សប្បាយចិត្ត ទំនុកចិត្តគ្រប់គ្រាន់ហើយចាំចូលទៅ
Accuracy: ពេលនេះគឺពេលដែលត្រូវមើលទៅលើវេយ្យាករណ៍ ខុសត្រង់ណា ត្រូវត្រង់ណា ជនជាតិដើមគេ ទម្លាប់និយាយយ៉ាងណា
ខ្ញុំតែតែនិយាយថា បើយើងនិយាយអញ្ចឹង គេស្តាប់បាន តែបើនិយាយ តែគេទម្លាប់និយាយបែបនេះ នេះជាការលួង ហើយក៏ជាការពិតដែរ
Rubric ជាតារាងមួយដែលកំណត់គោលការណ៍ដាក់ពិន្ទុសិស្ស។ យើងអាចឆ្នៃវាដោយបូកជាមួយទ្រឹស្តី Stephen Krashen i+1 (Existing Knowledge plus something new) នៅបរិញ្ញាប័ត្រអង់គ្លេសមានសៀវភៅមួយ គេបញ្ជាក់ប្រាប់យើងច្បាស់ថា ពេលណាយើងគួរចាប់កំហុសទៅលើអ្វី? ដូចជាដំណាក់កាលដំបូងនៃការសរសេររបស់សិស្ស។ ខែទី ១ យើងអោយសិស្សសរសេរសិនមកអោយតែបានគឺបានពិន្ទុពេញ ហើយខែទី២ គឺចាប់យើងចាប់កំហុសទៅលើវេយ្យាករណ៍។ ដំណាក់កាលបែបនេះគឺសំខាន់ណាស់ចំពោះសិស្សខ្មែរយើង។ មានអ្នកលើកឡើងថា អោយសិស្សសរសេរ ឬនិយាយតាមចិត្តអញ្ជឹង គឺពិបាកកែគាត់ថ្ងៃក្រោយណាស់ តែតាមបទពិសោធន៍ខ្ញុំគឺល្អណាស់ព្រោះ ដោយសារមានគ្រូច្រើនចាប់កំហុសសិស្សតាំងពីដំបូងអោយសិស្សខ្លាចលែងហ៊ាននិយាយ លែងសរសេរ។ មានពាក្យមួយគឺ Fluency first ហើយ Accuracy next។
No comments:
Post a Comment